ក្របខណ្ឌវាយតម្លៃ និងនិយមន័យ ជំហាននានាក្នុងការវាយតម្លៃ លទ្ធផលសម្រាប់ក្រុងបាត់ដំបង ទម្រង់នានា


លទ្ធផលលម្អិតសម្រាប់ភូមិនានាក្នុងក្រុងបាត់ដំបង

តារាងខាងក្រោមបង្ហាញលទ្ធផលលម្អិតសម្រាប់ភូមិនីមួយៗនៃការវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះការប្រែប្រួលអាកាសធាតុសម្រាប់ភូមិនីមួយៗ

ភាពងាយ​​រងគ្រោះត្រូវបានវាយតម្លៃតាមរយៈការគិតបញ្ចូលគ្នារវាងភាពប្រឈម ភាពងាយទទួលរង ផលប៉ះពាល់ និងសមត្ថភាពបន្ស៊ាំ តាមការគណនាដូចខាងក្រោម: ភាពងាយរងគ្រោះ = (ផលប៉ះពាល់=ភាពប្រឈម x ភាពងាយទទួលរង)/សមត្ថភាពបន្ស៊ាំ។ ទិន្នន័យដែលទទួលបានពីម៉ូឌែលនានា ពីការពិភាក្សា និងការគូសផែនទី គឺប្រើដើម្បីកំណត់ពីភាពប្រឈម ភាពងាយទទួលរង និងសមត្ថភាពបន្ស៊ាំនៃភូមិៗ។ ទិដ្ឋភាពនីមួយៗនៃទិដ្ឋភាពផលប៉ះពាល់ និងភាពងាយរងគ្រោះ ត្រូវបានចាត់ជាចំណាត់ថ្នាក់ជា៥កម្រិត (ទាបខ្លាំងទៅខ្ពស់ខ្លាំង) ដោយប្រើការវិភាគតាមបែប quintile។ ដើម្បីអោយពិន្ទុលើផលប៉ះពាល់ និងភាពងាយរងគ្រោះ ​គឺត្រូវប្រើតារាងម៉ាទ្រីកនៃវិធីសាស្រ្ត CAM[1]

ទំហំនៃភាពងាយរងគ្រោះគឺត្រូវដាក់ពិន្ទុដោយផ្អែកលើកម្រិតទាំង៥គឺ ទាបខ្លាំង (VL) ទាប (L) មធ្យម (M) ខ្ពស់ (H) និងខ្ពស់ខ្លាំង (VH)។​ នៅពេលដែលមិនមានទិន្នន័យ ជាពិសេសលើភាពប្រឈម ផលប៉ះពាល់ និងភាពងាយរងគ្រោះទឹកជំនន់ នោះ ពាក្យ មិនមាន (NA) គឺត្រូវបានប្រើ។

របាយការណ៍ពេញលេញស្តីពីការវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះការប្រែប្រួលអាកាសធាតុនៃក្រុងបាត់ដំបង គឺអាចទាញយកបានតាមរយៈនេះ

អាចទាញចេញ ជា PDF
 

[1] សៀវភៅមគ្គុទ្ទេស CAM មានជាភាសាអង់គ្លេស និងភាសាខ្មែរ។ សៀវភៅនេះ បង្ហាញនូវដំណើរការជាជំហានៗ សម្រាប់ការវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ និងសម្រាប់ការរៀបចំ និងអនុវត្តផែនការបន្សាំ។ សៀវភៅមគ្គុទ្ទេសនេះ  មានជាឧទាហរណ៍ និងតារាងម៉ាទ្រីកដែលអាចប្រើដើម្បីកត់ត្រាទិន្នន័យ បង្កើតផែនការ និងជួយក្នុងការចាត់អាទិភាពវិធានការបន្ស៊ាំ។

តារាងទី១៖ ពិន្ទុលម្អិតសម្រាប់ភាពងាយរងគ្រោះសម្រាប់ភូមិនីមួយៗក្នុងក្រុងបាត់ដំបង