ក្របខណ្ឌវាយតម្លៃ និងនិយមន័យ ជំហាននានាក្នុងការវាយតម្លៃ លទ្ធផលសម្រាប់ក្រុងបាត់ដំបង ទម្រង់នានា


វិធីសាស្រ្តបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់ ICEM ត្រូវបានប្រើប្រាស់ដើម្បីអនុវត្តការវាយតម្លៃហានិភ័យសម្រាប់ក្រុងបាត់ដំបង[1]។ CAM គឺជាក្របខណ្ឌ និងឧបករណ៍សម្រាប់វិភាគអំពីអាកាសធាតុ ការគំរាមកំហែង និងផលប៉ះពាល់ពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិផ្សេងទៀត ការធ្វើផែនការបន្សុំា និងកាត់បន្ថយ និងការអនុវត្តវិធានការបន្ស៊ាំ និងការផ្តល់យោបល់ត្រឡប់ដើម្បីកែលម្អ (មើលរូបភាពទី១)។ ICEM បានបង្កើតក្របខណ្ឌ CAM សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្របខណ្ឌនេះត្រូវបានសាកល្បងយ៉ាងទូលំទូលាយ។ វិធីសាស្រ្តតាមបែបចូលរួម និងមានភាពបត់បែននេះ គឺសម្រាប់គម្រោងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងអាកាសធាតុ នៅក្នុងតំបន់ ទាំងសម្រាប់តំបន់ទីជនបទ តំបន់ទីជុំជន តំបន់ព្រំប្រទល់អាងទន្លេ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងតំបន់ប្រព័ន្ធអេកូឡូស៊ី។

[1] សៀវភៅមគ្គុទ្ទេស CAM មានជាភាសាអង់គ្លេស និងភាសាខ្មែរ។ សៀវភៅនេះ បង្ហាញនូវដំណើរការជាជំហានៗ សម្រាប់ការវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ និងសម្រាប់ការរៀបចំ និងអនុវត្តផែនការបន្សាំ។ សៀវភៅមគ្គុទ្ទេសនេះ  មានជាឧទាហរណ៍ និងតារាងម៉ាទ្រីកដែលអាចប្រើដើម្បីកត់ត្រាទិន្នន័យ បង្កើតផែនការ និងជួយក្នុងការចាត់អាទិភាពវិធានការបន្ស៊ាំ។

 

រូបភាពទី 1៖ ក្របខណ្ឌរួមសម្រាប់ការវិភាគការគំរាមកំហែងអាកាសធាតុ ផលប៉ះពាល់ និងភាពងាយរងគ្រោះ

ក្របខណ្ឌ CAM ប្រើស័ព្ទបច្ចេកទេស និងនិយមន័យដូចខាងក្រោម៖

  • មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែង (Hazard and threat) មុខសញ្ញាគ្រោះថ្នាក់គឺជាប្រភពនៃគ្រោះថ្នាក់ដែលមានស្រាប់ ដែលអាចបង្កគ្រោះថ្នាក់ ការខូចខាត ឬការបាត់បង់ ឬបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធមួយដែលមានភាពងាយរងគ្រោះទៅនឹងមុខសញ្ញាណគ្រោះថ្នាក់នោះ។ មុខសញ្ញាគ្រោះថ្នាក់គឺខុសគ្នាពីការគំរាមកំហែង ដែលការគំរាមកំហែងគឺជាព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគត ដូចជាការគំរាមកំហែងពីការរអិលបាក់ដីដែលបង្កឡើងដោយការរួមគ្នារវាងភ្លៀងធ្លាក់ខ្លាំង និងភាពចោតនៃច្រាំងទន្លេ ជើងទេរ ដែលមិនមានភាពរឹងមាំ។
  • ភាពប្រឈម (Exposure) ជារង្វាស់នៃវិសាលភាពដែលទ្រព្យសកម្មត្រូវប្រឈមទៅនឹងមុខសញ្ញាគ្រោះថ្នាក់ ឬការគំរាមកំហែងចំបងៗដែលអាចកើតមាន។ ភាពប្រឈមនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ គឺសំដៅការគំរាមកំហែងអាកាសធាតុចំបងៗដែលអាចកើតមាន។ ភាពប្រឈមអាចអាស្រ័យលើភាពពាក់ព័ន្ធនៃការគំរាមកំហែង (ឧ. ការកើនឡើងសីតុណ្ហភាព) ចំពោះប្រភេទនៃទ្រព្យសកម្ម និងវិសាលភាពដែលការគំរាមកំហែងនឹងកើនឡើង (ឧ. ជាកំលាំង និងភាពញឹកញាប់)។
  • ភាពងាយទទួលរង (Sensitivity) គឺជាកម្រិតដែលប្រព័ន្ធមួយត្រូវបានរងផលប៉ះពាល់ ទាំងផលប៉ះពាល់ និងផលប្រយោជន៍ពីការប្រែប្រួល ឬការផ្លាស់ប្តូរអាកាសធាតុ។ ផល គឺដោយផ្ទាល់ (ឧ. ការផ្លាស់ប្តូរទិន្នផលដំណាំ ដែលបណ្តាលមកពីការប្រែប្រួលអថេរសីតុណ្អភាព) ឬដោយប្រយោល (ឧ. ការខូចខាតដែលបណ្តាលមកពីភាពញឹកញាប់ជាងមុននៃទឹកជំនន់ ការកើនឡើងល្បឿនលំហូរទឹក និងបរិមាណទឹកនៅក្នុងទន្លេ ពេលមានភ្លៀង និងទឹកជំនន់ខ្លាំង)។
  • ផលប៉ះពាល់ (Impact)៖ សំដៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើប្រព័ន្ធធម្មជាតិ មនុស្ស និងទ្រព្យសម្បត្តិ។ ជារឿយៗ ការនិយាយពីផលប៉ះពាល់ ក៏រួមបញ្ចូលទៅលើផលវិបាកទី២ និងទីបីផងដែរ។
  • សមត្ថភាពបន្ស៊ាំ (Adaptive capacity) ជាសមត្ថភាពក្នុងការសម្របខ្លួន ឬកែតម្រូវខ្លួននទៅនឹងការប្រែប្រួលអាកាសធាតុ (រួមទាំងការផ្លាស់ប្តូរអាកាសធាតុ និងបញ្ហាអាកាសធាតុភាពធ្ងន់ធ្ងរ) ដើម្បីបន្ទូរបន្ថយការខូចខាតនៅកម្រិតស្រាល បង្កើននូវអត្ថប្រយោជន៍នៃឱកាសដោះស្រាយនឹងផលវិបាក។
  • ភាពងាយរងគ្រោះ (Vulnerability) គឺជាកម្រិតដែលប្រព័ន្ធមួយងាយនឹងទទួលរង និងមិនមានលទ្ធភាពទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ (ឧ. ការគំរាមកំហែង និងមុខសញ្ញាគ្រោះថ្នាក់) រួមទាំងការផ្លាស់ប្តូរអាកាសធាតុ និងបញ្ហាអាកាសធាតុភាពធ្ងន់ធ្ងរ)។ ភាពងាយរងគ្រោះត្រូវបានកំណត់ដោយលក្ចណៈ ទំហំ និងអត្រានៃការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរនៃប្រព័ន្ធមួយ ដែលត្រូវប្រឈម ត្រូវទទួលរង និងសមត្ថភាពបន្ស៊ាំរបស់វា។