ក្របខណ្ឌវាយតម្លៃ និងនិយមន័យ ជំហាននានាក្នុងការវាយតម្លៃ លទ្ធផលសម្រាប់ក្រុងបាត់ដំបង ទម្រង់នានា


ការវាយតម្លៃផលប៉ៈពាល់ និងភាពងាយរងគ្រោះ

ដំណាក់កាលទី១ នៃក្របខណ្ឌ CAM (រូបភាពទី២) – ការវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះត្រូវបានសម្រប និងប្រើប្រាស់ សម្រាប់ការវាយតម្លៃហានិភ័យរបស់គម្រោង។

Phase 1 of the CAM (រូបភាពទី ២៖ ជំហាននានាសម្រាប់ការអនុវត្តការវាយតម្លៃភាពងាយរងគ្រោះ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការធ្វើផែនការបន្សុំា និងការអនុវត្តវិធានការបន្ស៊ាំ Figure 2

រូបភាពទី ២៖ ជំហាននានាសម្រាប់ការអនុវត្តការវាយតម្លៃភាពងាយរងគ្រោះ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការធ្វើផែនការបន្សុំា និងការអនុវត្តវិធានការបន្ស៊ាំ

 

ដំណើរការ CAM ត្រូវបានអនុវត្តដូចខាងក្រោមសម្រាប់ការវាយតម្លៃហានិភ័យអាកាសធាតុនៃក្រុងបាត់ដំបង៖

ជំហានទី១កំណត់វិសាលភាព និងទ្រព្យសម្បត្តិគោលដៅ។ វិសាលភាពនៃការវាយតម្លៃហានិភ័យទាក់ទងនឹងមុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែង ទីតាំងភូមិសាស្ត្រ និងទ្រព្យសម្បត្តិនានា ត្រូវបានកំណត់តាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ក្រុង។ ការវាយតម្លៃហានិភ័យផ្តោតជាចម្បងលើទឹកទន្លេ (fluvial) និងទឹកជំនន់ដែលបណ្ដាលមកពីទឹកភ្លៀង (pluvial) ការហូរច្រោះដី ការបាក់ច្រាំងទន្លេ និងគ្រោះរាំងស្ងួត និងទ្រព្យសម្បត្តិរបស់ក្រុងផ្សេងៗទៀតដូចជា៖ ប្រជាពលរដ្ឋ បណ្តាញដឹកជញ្ជូន តំបន់កើតថ្មីរបស់ក្រុង សាលារៀន និងអគារសុខភាព។

ជំហានទី ២ធ្វើការវាយតម្លៃទិន្នន័យដើមគ្រា។ ការវាយតម្លៃទិន្នន័យដើមគ្រានៃសេដ្ឋកិច្ច-សង្គម សម្រាប់ក្រុងបាត់ដំបង ត្រូវបានធ្វើឡើងដោយផ្អែកលើការពិនិត្យមើលលើឯកសារកំណត់ត្រាជាផ្លូវការ ការសរសេរកត់ត្រាទុក ឯកសារមានស្រាប់ និងព័ត៌មានដែលប្រមូលបានពីការពិគ្រោះយោបល់ពហុភាគី។

ជំហានទី៣ ដល់ទី ៥ការវាយតម្លៃផលប៉ះពាល់ សមត្ថភាព និងភាពងាយរងគ្រោះ។ ទិន្នន័យដែលទទួលបានពីម៉ូឌែលដែលមានដូចជា ទិន្នន័យជំរឿន និងការគូសផែនទីបែបចូលរួម ត្រូវបានប្រើដើម្បីកំណត់ពីភាពប្រឈម ភាពងាយទទួលរង និងសមត្ថភាពបន្ស៊ាំនៃទ្រព្យសម្បត្តិដែលបានជ្រើសរើស។ ទិដ្ឋភាពនីមួយៗនៃផលប៉ះពាល់ និងភាពងាយរងគ្រោះទាំងនេះត្រូវបានចាត់ជាប្រាំថ្នាក់ (ពីទាបទៅខ្ពស់) ដោយប្រើការវិភាគ quintile។ ដើម្បីដាក់ពិន្ទុលើកម្រិតផលប៉ះពាល់ និងភាពងាយរងគ្រោះ តារាងម៉ាទ្រីកនៃក្របខណ្ឌ CAM ខាងក្រោមត្រូវបានអនុវត្តក្នុងការវាយតម្លៃ (មើលរូបភាពទី ៣)៖

រូបភាពទី 3តារាងម៉ាទ្រីសម្រាប់អោយពិន្ទុផលប៉ះពាល់ និងភាពងាយរងគ្រោះ

 

 

ម៉ូឌែលទឹកជំនន់ដែលបានប្រើសម្រាប់ការវាយតម្លៃហានិភ័យទឺកជំនន់ ដែលបានផ្តល់ដោយអង្គការ People In Need (PIN) នៅកម្ពុជាដែលបានអនុវត្តម៉ូឌែលទឹកជំនន់ ដែលជាផ្នែកមួយនៃការអនុវត្តគម្រោង ពង្រឹងព័ត៌មានអាកាសធាតុ និងប្រព័ន្ធផ្តល់ពត៌មានជាមុននៅកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធន់នឹងអាកាសធាតុ និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះបានអនុវត្តចាប់ពីខែសីហា ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២២ និងទទួលមូលនិធិពីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)[1]។ ដំណើរការប្រមូល​​ទិន្នន័យផ្តោតលើសកម្មភាពសំខាន់ៗចំនួនបួន៖ i) ការកំណត់អត្តសញ្ញាណគោលដៅ; ii) ការសិក្សាពីផ្លូវ និងកម្ពស់ដី; iii) ការអង្អេតពីអាកាសលើផ្ទៃដីទំហំ៣៦០០ហិកតា និងតំបន់នានានៃស្ទឹងសង្កែ; និង iv) ការអង្កេតពីកម្រិតទឹកជំនន់ដែលកើតឡើងកន្លងមក។ ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ព័ត៌មានពី​កម្ពស់​ដីរបស់ក្រុង ជាម៉ូឌែល​កម្ពស់ដី​ ផ្ទៃដី និងសណ្ឋានដីឌីជីថលរបស់ក្រុង។ កម្មវិធី HECRAS ត្រូវបានប្រើសម្រាប់អភិវឌ្ឍន៍ម៉ូឌែល 2D ទឹកជំនន់។

[1]PIN, NCDM. 2021. របាយការណ៍ស្តីពីអនុសាសន៍កាត់បន្ថយការជន់លិច។ អង្គការ People in Need និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។​ ភ្នំពេញ កម្ពុជា។