ជំនួយបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យអាកាសធាតុសម្រាប់ការបន្ស៊ាំនៅថា្នក់ក្រោមជាតិ និងការបង្កើតនូវប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋាន សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (LISA) នៅក្នុងប្រទេសកម្ពុជា
ប្រវត្តិនៃគម្រោង
ការប្រែប្រួលអាកាសធាតុអាចបណ្តាលអោយមានផលប៉ះពាល់ទៅលើវិស័យនានា រួមទាំងវិស័យ សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ គ្រោះទឹកជំនន់ និងភាពរាំងស្ងួតបានគំរាមកំហែងដល់វិស័យកសិកម្ម និងសន្តិសុខទឹក។ ការប្រែប្រួលអាកាសធាតុជៈឥទ្ធិពលទៅលើទិន្នផលស្រូវ តាមរយៈការប្រែប្រួលសីតុណ្ហភាព និងរបបទឹកភ្លៀង។ ទឹកជំនន់ពីអតីតកាលបានបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសហគមន៍ដែលពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។ ទឹកជំនន់ គឺជាប្រភពចម្បងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ បន្ទាប់ពីគ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងនេះ មានសារៈសំខាន់ណាស់ដែលព័ត៌មានពីមុខសញ្ញាគ្រោះថ្នាក់ និងហានិភ័យអាកាសធាតុ ត្រូវបានប្រមូលផ្តុំ រក្សាទុកព័ត៌មាន ដំណើរការ វិភាគ និងបកប្រែ ជាទៀងទាត់ ទៅក្នុងសកម្មភាពបែបប្រឹក្សាយោបល់ ទៅលើអ្វីដែលអាចធ្វើបាន តាមពេលវេលាផ្សេងៗគ្នា ដើម្បីអនុញ្ញាតអោយភាគីពាក់ព័ន្ធធ្វើការប្រើប្រាស់នូវព័ត៌មានទាំងនោះនៅក្នុងដំណើរការនៃការសម្រេចចិត្ត និងការរៀបចំផែនការបន្ស៊ាំ។
គម្រោងនេះគឺរៀបចំប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋានសម្រាប់ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដែលហៅកាត់ថា (LISA) សម្រាប់ក្រុងបាត់ដំបង។ គេហទំព័រ LISA គឺជាប្រព័ន្ធឌីជីថលដែលប្រមូលផ្តុំបង្កើតជាគេហទំព័រដែលផ្ទុកទិន្នន័យពេញលេញ និងភាពងាយស្រួលប្រើ ផ្តល់ព័ត៌មានជាក់លាក់ ជារូបភាព ទីតាំង និងពេលវេលា ងាយស្រួលមើល និងផ្តល់ដល់អ្នកប្រើបានដឹងនូវព័ត៌មានអាកាសធាតុនាពេលអនាគត តាមសេណារីយ៉ូដែលខ្លួនជ្រើសរើស និងអាចធ្វើការព្យាការណ៍ទុកជាមុន នូវផលប៉ះពាល់ដែលនឹងអាចកើតមាន និងការផ្តល់នូវជម្រើសបន្ស៊ាំនានាសម្រាប់ផែនការភាពធន់នឹងអាកាសធាតុនាពេលអនាគត។ ការកសាងប្រព័ន្ធព័ត៌មានLISA ពឹងផ្អែកលើការរកឃើញភាពពាក់ព័ន្ធនឹងការវាយតម្លៃស្ថាប័នដែលបម្រើសេវាកម្មព័ត៌មានអាកាសធាតុ ការវាយតម្លៃលើតម្រូវការអ្នកប្រើប្រាស់ និងការវាយតម្លៃលើហានិភ័យនៃការប្រែប្រួលអាកាសធាតុនៅក្រុងបាត់ដំបង។
សារៈសំខាន់នៃប្រព័ន្ធព័ត៌មានអាកាសធាតុសម្រាប់ប្រើដើម្បីរៀបចំផែនការបន្ស៊ាំប្រកបដោយចីរភាព នៅកម្ពុជា គឹបានឆ្លុះបញ្ចាំងដោយគម្រោងចំនួន២ដែលទើបនឹងបញ្ចប់ដោយ ICEM។ គំនិតផ្តួចផ្តើមថ្មីនេះរួមមានការរៀបចំនូវឧបករណ៍គាំទ្រការសម្រេចចិត្តដោយផ្អែកលើចំណេះដឹង ដើម្បីធ្វើការពង្រឹង ផែនការប្រកបដោយចីរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់ដីសណ្តរទន្លេមេគង្គ និង នៅកម្រិតខេត្ត និងកម្រិតមូលដ្ឋានក្នុងប្រទេសកម្ពុជា។ គម្រោងប្រព័ន្ធផែនទីឌីជីថលតំបន់ដីសណ្តរទន្លេមេគង្គកម្ពុជា គឺបានអនុវត្តដោយ ICEM និងបញ្ចប់នៅឆ្នាំ២០២០ គឺជាឧបករណ៍គាំទ្រដល់ការបំពេញការងាររបស់ក្រសួងជាច្រើននៃរដ្ឋាភិបាលកម្ពុជា លើការងារអភិវឌ្ឍន៍ភាពធន់នឹងអាកាសធាតុ។ ឧបករណ៍សម្រាប់ការប្រែប្រួលអាកាសធាតុនៅកម្ពុជាដែលបានដាក់ដំណើរការប្រើប្រាស់ដោយ ICEM នៅឆ្នាំ២០២០ គឺជាលទ្ធផលដ៏ធំមួយក្នុងកិច្ចការបញ្ជា្របភាពធន់នឺងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ ដែលបង្កើតដោយគម្រោងមួយនៅក្នុងប្រទេសកម្ពុជា។ ឧបករណ៍សម្រាប់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា(ដូចដែលមានបង្ហាញក្នុងរូបភាពទី២) គឺជាឧបករណ៍ដែលអាចមើលបានដោយសេរី ព័ត៌មានចំហដែលផ្តល់នូវការព្យាករណ៍ទុកជាមុន និងមានទិន្នន័យអាកាសធាតុ តាមអថេរអាកាសធាតុនៅប្រទេសកម្ពុជានៅថ្នាក់ជាតិ ខេត្ត ស្រុក និងថ្នាក់មូលដ្ឋាន។
គោលបំណងនៃគម្រោង
ដោយធ្វើការរួមបញ្ចូលគ្នានៃទិន្នន័យប្រវត្តិមុខសញ្ញាគ្រោះថ្នាក់ ភាពប្រឈម ភាពងាយទទួលរង និងភាពងាយរងគ្រោះជាមួយសេណារីយូការប្រែប្រួលអាកាសធាតុក្នុងពេលអនាគតដែលទទួលបានពីបទដ្ឋានស្តង់ដារនានានៃអាកាសធាតុ និងការរកឃើញពីការវាយតម្លៃស្ថាប័ន សេវាព័ត៌មានអាកាសធាតុ និងការវិភាគហានិភ័យអាកាសធាតុ ដែលគេហទំព័រឌីជីថល LISA នឹងផ្តោតសំខាន់សម្រាប់អ្នកធ្វើការស្រេចចិត្តអ្នករៀបចំគោលនយោបាយ អ្នករៀនចំផែនការ និងអ្នកអនុវត្ត ដែលកំពុងធ្វើការនៅតាមវិស័យនានានៅថ្នាក់ក្រោមជាតិ។ គម្រោង LISA គឺឆ្លើយតបនិងផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
- ការកំណត់នូវស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធព័ត៌មានអាកាសធាតុនៅកម្ពុជា
- ការកំណត់នូវតម្រូវការរបស់ភាគីពាក់ព័ន្ធនិងការវាយតម្លៃហានិភ័យនៃការប្រែប្រួលអាកាសធាតុនៅទីក្រុងដែលបានជ្រើសរើស
- ការរៀបចំប្រព័ន្ធព័ត៌មានអាកាសធាតុ LISA សម្រាប់ក្រុងបាត់ដំបង
ទីតាំងរបស់គម្រោង
តាមរយៈការពិភាក្សាយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ជាតិ ក្រុងបាត់ដំបងត្រូវបានជ្រើសរើសសម្រាប់ធ្វើការវាយតម្លៃហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងការបង្កើតគេហទំព័រប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋាន (LISA) ដំបូងគេ។ លក្ខណៈវិនិច្ច័យលើការជ្រើសរើសទីក្រុង គឺ ត្រូវបានពិភាក្សានិងយល់ព្រម និងបង្កើតជាបញ្ជីទីក្រុងអទិភាពដែលត្រូវជ្រើសរើស (លទ្ធផលទី៣នៃគម្រោង)
លទ្ធផលរំពឹងទុកសំខាន់ៗ
លទ្ធផលទី១៖ ការរៀបចំផែនការអនុវត្ត និងឯកសារទំនាក់ទំនង
លទ្ធផលនេះរួមមានការៀបចំនូវផលិតផលចំនួន៣ ដូចជា៖១)ផែនការការងារលម្អិត, ២)ផែនការ តាមដាន វាយតម្លៃ(M&E)និងរបាការណ៍ផលប៉ៈពាល់, និង ៣)របាយការណ៍បញ្ចប់គម្រោងជំនួយ បច្ចេកទេស។
លទ្ធផលទី២៖ ការកំណត់នូវស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធព័ត៌មានអាកាសធាតុនៅក្នុងប្រទេសកម្ពុជា
ការរំពឹងទុកលើលទ្ធផលមានដូចខាងក្រោម៖
- D2.1 របាយការណ៍កិច្ចប្រជុំចាប់ផ្តើមគម្រោង និងកិច្ចពិភាក្សានានាជាមួយភាគីពាក់ព័ន្ធ
- D2.2 របាយការណ៍លើការពិនិត្យមើលពីប្រព័ន្ធព័ត៌មានអាកាសធាតុនៅប្រទេសកម្ពុជា
- D2.3 របាយការណ៍ស្តីពីការអនុវត្តល្អៗនៃប្រតិបត្តិប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋាន នៅក្នុងតំបន់
- D2.4 ការផ្តួចផ្តើមគំនិត និងការរៀបចំសេចក្តីព្រាងទស្សនទានសម្រាប់បង្កើតប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋាន (LISA)។
កិច្ចពិភាក្សាភាគីពាក់ព័ន្ធបានផ្តល់នូវឱកាសដល់ក្រុមការងារបច្ចេកទេសដើម្បីធ្វើការពិនិត្យលើប្រព័ន្ធព័ត៌មានអាកាសធាតុក្នុងប្រទេសកម្ពុជា ស្របតាមការណែនាំពីក្របខ័ណ្ឌសកលរបស់ WMO សម្រាប់សេវាកម្មព័ត៌មានអាកាសធាតុ។ ដើម្បីធ្វើការវាយតម្លៃការអនុវត្តល្អៗបច្ចុប្បន្នដែលមានប្រើប្រាស់ក្នុងទិន្នន័យនិងព័ត៌មានអាកាសធាតុរបស់ក្រុង ក្រុមការងារបច្ចេកទេសនឹងធ្វើការពិនិត្យលើឯកសារដែលមានស្រាប់ទាក់ទងនឹងប្រព័ន្ធព័ត៌មានអាកាសធាតុដែលមាននៅក្នុងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍។ ការប្រើប្រាស់នៃសេវាកម្មទាំងនេះនឹងត្រូវបានធ្វើការវាយតម្លៃ ដើម្បីជូនដំណឹងពីការរៀបចំអនុវត្តប្រព័ន្ធព័ត៌មានអាកាសធាតុ LISA និងជ្រើសរើសភាគីពាក់ព័ន្ធដែលសមស្រប។ ទស្សនទានក្នុងការរៀបចំគេហទំព័រឌីជីថលប្រព័ន្ធព័ត៌មានអាកាសធាតុ (LISA) នេះ នឹងត្រូវបានតាក់តែងឡើងដោយក្រុមការងារបច្ចេកទេសដោយធ្វើការសហការជាមួយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
លទ្ធផលរំពឹងទុកទី៣៖ ការកំណត់នូវតម្រូវការរបស់អ្នកពាក់ព័ន្ធ និងការវាយតម្លៃហានិភ័យការប្រែប្រួលអាកាសធាតុនៅទីក្រុងដែលបានជ្រើសរើស
លទ្ធផលរំពឹងទុកទី៣ រួមមានលទ្ធផលចំនួន៥ ដោយអនុវត្តសកម្មភាពរយៈពេល៦ខែ៖
- D3.1 របាយការណ៍លើកិច្ចពិភាក្សាដើម្បីធ្វើការជ្រើសរើសទីក្រុងដែលសមស្របដើម្បីរៀបចំប្រព័ន្ធព័ត៌មានអាកាសធាតុ (LISA)
- D3.2 របាយការណ៍ក្នុងការរៀបចំផែនទីភាគីពាក់ព័ន្ធដែលមានសក្តានុពលនៅថ្នាក់ក្រុង និងការអង្កេតអំពីតម្រូវការរបស់ពួកគេ
- D3.3 របាយការណ៍លើការវាយតម្លៃហានិភ័យការប្រែប្រួលអាកាសធាតុ នៅទីក្រុងដែលបានជ្រើសរើស
- D3.4 ការបរិយាយលម្អិតពីការងារនៃក្រុមការងារភាគីពាក់ព័ន្ធ រួមមានឈ្មោះ ព័ត៌មានទំនាក់ទំនង ស្ថាប័នរបស់ពួកគេ និងយេនឌ័រ
- D3.5 កំណត់ហេតុនៃកិច្ចប្រជុំនៃក្រុមការងារ ដោយមានបញ្ជីឈ្មោះអ្នកចូលរួម ភេទ សម្ភារៈដែលបានប្រើប្រាស់ និងសេចក្តីសង្ខេបលទ្ធផលនៃកិច្ចពិភាក្សា
លទ្ធផលរំពឹងទុកទី៤៖ ការរៀបចំនូវប្រព័ន្ធព័ត៌មានអាកាសធាតុ (LISA) នៅទីក្រុងដែលបានជ្រើសរើស
លទ្ធផលនេះរូមមានការរៀបចំនូវលទ្ធផលចំនួន៨ដែលមានសកម្មភាពចាប់ផ្តើមនៅក្នុងខែទី៧ នៃគម្រោង នឹងត្រូវបន្តអនុវត្តក្នុងរយៈពេល៦ខែរហូតដល់គម្រោងបញ្ចប់៖
- D4.1 រាយការណ៍ស្តីពីការរៀបចំមាតិកា និងព័ត៌មានអំពីប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋាន LISA នេះ ដោយរួមមានការសាកល្បង (វេបសាយ)និងលទ្ធផលសាកល្បង
- D4.2 របាយការណ៍ស្តីពីការរៀបចំនូវដំណើរការគ្រប់គ្រងទិន្នន័យនៃប្រព័ន្ធព័ត៌មានអាកាសធាតុថ្នាក់មូលដ្ឋាន LISA
- D4.3 របាយការណ៍ស្តីពីពិធីសារគ្រប់គ្រងប្រព័ន្ធព័ត៌មានអាកាសធាតុ (LISA)
- D4.4 របាយការណ៍ស្តីពីកម្មវិធីកសាងសម្ថភាព សម្រាប់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធព័ត៌មានអាកាសធាតុ (LISA)
- D4.5 កំណត់ហេតុស្តីពីកិច្ចប្រជុំក្រុមការងារភាគីពាក់ព័ន្ធ ដោយមានបញ្ជីឈ្មោះ ភេទ សម្ភារៈដែលបានប្រើប្រាស់ និងសេចក្តីសង្ខេបនៃកិច្ចពិភាក្សា
- D4.6 សម្ភារៈសម្រាប់សិក្ខាសាលា (ដូចជាបទបង្ហាញ ទម្រង់អង្កេតពីការពេញចិត្ត)
- D4.7 របាយការណ៍សិក្ខាសាលាភាគីពាក់ព័ន្ធមានរយៈ១ថ្ងៃ សម្រាប់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ
- D4.8 ការថតចម្លងនូវសម្ភារៈនានាដែលបានផលិតនៅក្នុងការងារផ្តល់ការគាំទ្របច្ចេកទេសនេះ (ដោយរួមទាំងការផ្តល់កូដកម្មវិធី និងទិន្នន័យ database នានា)។
សម្រាប់ព័ត៌មានបន្ថែម លើគម្រោង UN-CTCN LISA នេះ សូមទំនាក់ទំនង៖ admin@icem.com.au